Matthew 10

ព្រះយេស៊ូចាត់សាវកទាំងដប់ពីរចេញធ្វើការ

1កាល​ព្រះអង្គ​ហៅ​សិស្ស​ទាំង​ដប់ពីរមកហើយ​ព្រះអង្គ​ក៏ប្រទាន​ឲ្យ​គេ​មាន​សិទ្ធិអំណាច​លើ​ពួក​វិញ្ញាណអាក្រក់
«វិញ្ញាណអាក្រក់» ជាវិញ្ញាណដែលអាចចូលមនុស្សបាន។ គេហៅវាថា «អាក្រក់» ព្រោះវាធ្វើឲ្យរូបកាយមានភាពច្របូកច្របល់ ឬ​មាន​សកម្ម​ភាព​ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​ ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​ចូល​រួម​ក្នុង​ការ​ថ្វាយបង្គំ​ជាសាធារណ:​ រហូត​ទាល់​តែ​ភាព​មិន​បរិសុទ្ធ​របស់​ពួកគេ​ ត្រូវ​បាន​ដក​ចេញ​។​
ដើម្បីបណ្ដេញពួកវានិងប្រោសជំងឺរោគាគ្រប់យ៉ាងឲ្យបានជា
2សាវកទាំង​ដប់ពីរមានឈ្មោះដូចតទៅទីមួយ​លោក​ស៊ីម៉ូនហៅពេត្រុសនិង​លោក​អនទ្រេ​ជា​ប្អូន​របស់​គាត់រួច​មាន​កូន​របស់​លោក​សេបេដេ​គឺ​លោក​យ៉ាកុបនិង​លោក​យ៉ូហាន​ជា​ប្អូនរបស់គាត់ 3ហើយមាន​លោក​ភីលីព​លោក​បារថូឡូមេ​លោក​ថូម៉ាស​លោក​ម៉ាថាយ​ជា​អ្នកទារពន្ធដារ
«អ្នកទារពន្ធដារ» ជាអ្នកដែលទារពន្ធដារឲ្យរដ្ឋាភិបាលរ៉ូមលើទំនិញ ឬផលិតផលនាំចូល ឬនាំចេញពីក្រុង។
​លោក​យ៉ាកុប​ជា​កូន​របស់​លោក​អាល់ផាយ​លោក​ថាដេ
4លោកស៊ីម៉ូន​ជា​អ្នកជាតិនិយមនិងយូដាសអ៊ីស្ការីយ៉ុត​ជា​អ្នក​ក្បត់ព្រះអង្គផងដែរ 5ព្រះ​យេស៊ូ​បាន​ចាត់​សាវក​ទាំង​ដប់ពីរនេះឲ្យចេញទៅ​ដោយ​បង្គាប់ថា៖ ​«ចូរ​កុំទៅតាមផ្លូវ​របស់​សាសន៍ដទៃហើយកុំចូលក្នុងក្រុង​ពួក​សាម៉ារី 6ផ្ទុយទៅវិញចូរ​ទៅរករាស្ដ្រអ៊ីស្រាអែល​ដែល​ជា​ចៀមវង្វេង​របស់​ព្រះជាម្ចាស់ 7ហើយពេល​ទៅ​ត្រូវ​ប្រកាសថានគរស្ថានសួគ៌​នៅ​ជិតបង្កើយ 8ចូរប្រោស​អ្នក​ឈឺឲ្យបានជា​មនុស្ស
«ឃ្លង់» ជាជំងឺសើស្បែក ប៉ុន្ដែព្រះគម្ពីរប្រើពាក្យឃ្លង់ ប្រហែលជាសំដៅលើជំងឺសើស្បែកផ្សេងៗទៀតដែរ (សូមមើល លេវី ១៣:១-៤៦ និង១៤:១-៣២)។
ឃ្លង់​ឲ្យ​ជា
«ជាស្អាត» មនុស្សដែលមានជំងឺស្បែកត្រូវបានគេចាត់ទុកថាជាមនុស្សមិនបរិសុទ្ធ ហើយមិនអាចចូលទៅក្នុងកន្លែងថ្វាយបង្គំ ឬថ្វាយតង្វាយបានទេ។
ស្អាត​មនុស្ស​ស្លាប់​ឲ្យ​រស់វិញ​និង​ត្រូវ​បណ្ដេញ​អារក្ស​ផង។ ​អ្នករាល់គ្នា​បាន​ទទួលដោយឥតគិតថ្លៃ​ក៏​ត្រូវ​ឲ្យដោយឥតគិតថ្លៃ​ដែរ។
9កុំយកមាសប្រាក់លុយកាក់ដាក់ក្នុងខ្សែក្រវាត់
«ខ្សែក្រវាត់» ជាខ្សែក្រណាត់យ៉ាងធំ ដែលអាចរឹតចង្កេះ អាចដាក់លុយ ហើយអាចដាក់របស់ផ្សេងៗទៀតបាននៅក្នុងនោះ។
អ្នករាល់គ្នា
10ហើយកុំយក​ថង់យាមអាវពីរបន្លាស់ស្បែកជើងឈើច្រត់​ទៅ​ជាមួយ​ឡើយ​ព្រោះអ្នកធ្វើការស័ក្ដិសម​នឹង​ទទួលបាន​ជំនួយ 11ពេលអ្នករាល់គ្នា​ចូលទៅក្នុងក្រុងណាភូមិណាក៏ដោយ​ចូរ​សួររកអ្នក​ដែល​ស័ក្តិសមនៅក្នុងក្រុង​ឬ​ភូមិនោះ​ចូរ​នៅទីនោះរហូតដល់​ពេល​អ្នករាល់គ្នា​ចាកចេញ 12ហើយពេល​ចូលទៅក្នុងផ្ទះ​ចូរ​ជម្រាបសួរ​អ្នក​ផ្ទះ​នោះ​ផង។ 13បើផ្ទះនោះស័ក្តិសមមែន​ចូរ​ឲ្យ​សេចក្ដីសុខសាន្ត​របស់​អ្នករាល់គ្នាមានដល់​ផ្ទះ​នោះចុះតែបើផ្ទះនោះមិនស័ក្តិសមទេ​ចូរ​ឲ្យ​សេចក្ដីសុខសាន្តមានដល់អ្នករាល់គ្នាវិញ 14បើគ្មាន​អ្នកណាទទួលស្ដាប់ពាក្យអ្នករាល់គ្នាទេ​ពេល​ចេញពីផ្ទះក្រុងនោះ​ចូរ​រលាស់ធូលីដី​ចេញ​ពី​ជើង
«រលាស់ធូលីដីពីជើង» ជាសញ្ញានៃការបដិសេធទាំងស្រុង។
​របស់​អ្នករាល់គ្នាចុះ
15ខ្ញុំប្រាប់អ្នករាល់គ្នា​ជា​ប្រាកដថានៅថ្ងៃជំនុំជម្រះ​ក្រុង​សូដុមនិង​ក្រុង​កូម៉ូរ៉ាងាយទ្រាំជាងក្រុងនោះ​ទៅ​ទៀត។ 16
ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅដូចជា​សត្វ​ចៀមនៅកណ្ដាល​ហ្វូង​ឆ្កែចចកដូច្នេះត្រូវឆ្លាតដូច​សត្វ​ពស់ហើយ​ស្លូត​ត្រង់ដូច​សត្វ​ព្រាប
17ប៉ុន្ដែត្រូវ​ប្រយ័ត្ននឹងមនុស្សដ្បិត​គេ​នឹង​ប្រគល់អ្នករាល់គ្នាទៅក្រុមប្រឹក្សាកំពូល
«ក្រុមប្រឹក្សាកំពូល» គឺជាតុលាការជាន់ខ្ពស់របស់សាសនាយូដា រួមមានអ្នកដឹកនាំប្រមាណចិតសិបនាក់ ដែល​គ្រប់​គ្រង​ដោយ​សម្ដេច​សង្ឃ​។​
ហើយវាយអ្នករាល់គ្នា​នឹង​ខ្សែតីក្នុងសាលាប្រជុំ​របស់​ពួកគេ
18ហើយដោយព្រោះខ្ញុំ​គេ​នឹង​ប្រគល់​អ្នករាល់គ្នា​ទៅចំពោះមុខ​ពួក​អជ្ញាធរនិងស្ដេចដើម្បីធ្វើបន្ទាល់​ដល់​ពួកគេនិង​ដល់​សាសន៍ដទៃ 19ប៉ុន្ដែពេល​គេ​ប្រគល់អ្នករាល់គ្នាទៅ​ចូរ​កុំព្រួយបារម្ភ​ថា​ត្រូវ​និយាយអ្វី​និយាយ​បែបណាឲ្យសោះព្រោះ​ព្រះជាម្ចាស់​នឹង​ប្រទាន​ឲ្យ​អ្នករាល់គ្នា​នូវ​អ្វី​ដែល​អ្នករាល់គ្នា​ត្រូវ​និយាយនៅវេលានោះ 20ដ្បិតមិនមែនអ្នករាល់គ្នាជា​អ្នក​និយាយទេគឺ​ព្រះ​វិញ្ញាណ​ព្រះ​វរបិតា​របស់​អ្នករាល់គ្នាមានបន្ទូលនៅក្នុងអ្នករាល់គ្នាវិញ 21បងប្អូននឹង​ប្រគល់បងប្អូន​របស់​ខ្លួន​ទៅឲ្យ​គេ​សម្លាប់ឪពុក​នឹង​ប្រគល់​កូន​ទៅ​ឲ្យ​គេ​សម្លាប់​ហើយកូន​នឹង​បះបោរទាស់នឹងឪពុកម្ដាយព្រមទាំង​ប្រគល់​ឲ្យ​គេ​សម្លាប់ 22មនុស្សទាំងអស់​នឹង​ស្អប់​អ្នករាល់គ្នា​ដោយព្រោះឈ្មោះខ្ញុំប៉ុន្ដែ​អ្នកណា​ដែល​ស៊ូទ្រាំដល់ទីបំផុត​នឹង​បាន​ទទួល​សេចក្ដីសង្គ្រោះ 23ពេលគេ​បៀតបៀនអ្នករាល់គ្នានៅក្នុងក្រុងមួយ​ចូរ​គេចទៅ​ក្រុង​មួយទៀតដ្បិត​ខ្ញុំ​ប្រាប់អ្នករាល់គ្នា​ជា​ប្រាកដថារហូតដល់កូនមនុស្ស
«កូនមនុស្ស» ជាងារដែលប្រើសម្រាប់តែព្រះយេស៊ូប៉ុណ្ណោះ នៅក្នុងគម្ពីរសញ្ញាថ្មី។
មកវិញ​អ្នករាល់គ្នា​ដើរ​មិនអស់ក្រុងទាំងឡាយ​ក្នុង​ស្រុក​អ៊ីស្រាអែល​ផង។
24
សិស្សមិនដែលលើគ្រូទេហើយបាវបម្រើ​ក៏​មិនដែល​លើចៅហ្វាយដែរ
25ដ្បិតពេលសិស្សបានដូចជាគ្រូហើយបាវបម្រើ​បាន​ដូចជាចៅហ្វាយ​នោះ​ល្មមហើយ។ ​ប្រសិនបើ​គេ​ហៅមេគ្រួសារ​ថា​អារក្ស​​បេលសេប៊ូល
គឺ​ជា​ឈ្មោះ​របស់​អារក្ស​សាតាំង​ ដែល​ជា​ចៅហ្វាយ​របស់​ពួក​វិញ្ញាណ​អាក្រក់​។​ ឈ្មោះ​នេះ​ប្រហែល​ជា​ទាក់ទង​ទៅ​នឹង​ឈ្មោះ​ព្រះ​របស់​ជនជាតិ​ភីលីស្ទីន​ដែល​គេ​ហៅ​ថា​ «បាល​​សេ​ប៊ូប​»​ (មើល​ក្នុង​ ២​ ពង្សា​ ១​:​២​-​៣​)​។​
ទៅហើយ​ចុះទម្រាំបើ​សមាជិកគ្រួសារ​វិញ​គេ​ហៅ​លើស​នោះ​អម្បាលមានទៅទៀត
26
ដូច្នេះកុំខ្លាចពួកគេអីព្រោះគ្មាន​ការ​លាក់កំបាំងណាដែលមិន​បាន​បើកសំដែងឲ្យឃើញ​នោះ​ឡើយហើយ​គ្មាន​អាថ៌កំបាំងអ្វីដែលមិន​បាន​ឲ្យ​គេ​ដឹង​ដែរ។
27អ្វីៗដែល​ខ្ញុំ​ប្រាប់អ្នករាល់គ្នានៅទីងងឹត​ចូរ​អ្នករាល់គ្នា​និយាយនៅទីភ្លឺហើយអ្វីៗ​ដែល​អ្នករាល់គ្នា​ស្ដាប់ឮនឹងត្រចៀក​ចូរ​ប្រកាស​នៅ​លើដំបូលផ្ទះ 28ចូរកុំខ្លាច​អ្នក​ដែល​សម្លាប់​បានតែ​រូបកាយប៉ុន្ដែមិនអាចសម្លាប់ព្រលឹងបានឲ្យសោះផ្ទុយទៅវិញ​ចូរ​កោតខ្លាច​ព្រះអង្គ​ដែល​អាចបំផ្លាញទាំងរូបកាយទាំងព្រលឹងនៅក្នុងស្ថាននរក 29តើចាបពីរមិនមែនថ្លៃ​មួយ​សេន
«សេន» ជាកាក់ដែលមានតម្លៃតិចបំផុតក្នុងចំណោមលុយដែលគេប្រើនៅប្រទេសអ៊ីស្រាអែល។
ទេប៉ុន្ដែគ្មានចាប​ណា​មួយធ្លាក់ដល់ដីដោយ​ព្រះ​វរបិតា​របស់​អ្នករាល់គ្នា​មិន​ដឹង​នោះ​ឡើយ
30ហើយសូម្បីតែសក់ក្បាលអ្នករាល់គ្នា​ក៏​ព្រះអង្គ​ដឹងចំនួនទាំងអស់ដែរ 31ដូច្នេះកុំខ្លាចអី​ដ្បិត​អ្នករាល់គ្នាមានតម្លៃ​លើស​សត្វ​ចាបទៅទៀត 32
អស់អ្នកដែលទទួលស្គាល់ខ្ញុំនៅមុខមនុស្សខ្ញុំ​នឹង​ទទួលស្គាល់អ្នកនោះនៅមុខ​ព្រះ​វរបិតា​របស់​ខ្ញុំដែលគង់នៅ
«ព្រះភក្ដ្រ» ជារាជសព្ទប្រើសម្រាប់ហៅ «មុខ»។ មាន​នៅ​ក្នុង ១០:៣៣ ដែរ​។​
ស្ថានសួគ៌​វិញ​ដែរ
33អ្នកណាដែលបដិសេធខ្ញុំនៅមុខមនុស្សខ្ញុំ​នឹង​បដិសេធអ្នកនោះនៅមុខ​ព្រះ​វរបិតា​របស់​ខ្ញុំដែលគង់នៅស្ថានសួគ៌​វិញ​ដែរ 34ចូរកុំគិតថា​ខ្ញុំ​មក​ដើម្បី​នាំយកក្ដីសុខសាន្ដមកផែនដីឡើយខ្ញុំមិន​បាន​មក​ដើម្បី​នាំក្ដីសុខសាន្ដទេគឺ​នាំ​ដាវវិញ 35ព្រោះខ្ញុំ​មកបំបែកកូនប្រុសពីឪពុកកូនស្រីពីម្ដាយហើយកូនប្រសាស្រីពីម្ដាយក្មេក 36សត្រូវ​របស់​អ្នកនោះ​គឺជា​សមាជិកគ្រួសារ​របស់​អ្នកនោះ​ឯង។ 37អស់អ្នក​ដែល​ស្រលាញ់ឪពុកម្ដាយលើសខ្ញុំ​នោះ​មិនស័ក្តិសម​នឹង​ខ្ញុំទេហើយ​អស់​អ្នក​ដែល​ស្រលាញ់កូនប្រុសកូនស្រីលើសខ្ញុំ​នោះ​ក៏​មិនស័ក្តិសម​នឹង​ខ្ញុំដែរ 38អស់អ្នកដែលមិនលីឈើឆ្កាង​របស់​ខ្លួនមកតាមខ្ញុំ​នោះ​មិនស័ក្ដិសម​នឹង​ខ្ញុំទេ 39អស់អ្នក​ដែល​រកជីវិត​នឹង​បាត់ជីវិតតែ​អស់​អ្នក​ដែល​បាត់ជីវិតដោយព្រោះខ្ញុំ​នោះ​នឹង​បានជីវិត​វិញ។ 40
អ្នកណា​ទទួលអ្នករាល់គ្នា​នោះ​ក៏​ទទួលខ្ញុំ​ដែរ​ហើយ​អ្នកណា​ទទួលខ្ញុំ​នោះ​ក៏​ទទួល​ព្រះជាម្ចាស់​ដែល​ចាត់ខ្ញុំឲ្យមកដែរ
41អ្នកណា​ដែល​ទទួលអ្នកនាំព្រះបន្ទូលដោយឈ្មោះអ្នកនាំព្រះបន្ទូល​នឹង​ទទួល​បាន​រង្វាន់​របស់​អ្នកនាំព្រះបន្ទូល។ ​អ្នក​ណា​ដែល​ទទួល​មនុស្ស​សុចរិតដោយឈ្មោះ​មនុស្ស​សុចរិត​នឹង​ទទួលបានរង្វាន់​របស់​មនុស្ស​សុចរិត 42អ្នកណា​ឲ្យ​ទឹក​ត្រជាក់តែ​មួយ​កែវដល់​ក្មេង​ម្នាក់​ក្នុង​ចំណោម​ក្មេងទាំងនេះផឹកដោយនូវឈ្មោះ​ជា​សិស្ស​របស់​ខ្ញុំ​នោះ​ខ្ញុំ​ប្រាប់អ្នករាល់គ្នា​ជា​ប្រាកដថាអ្នកនោះ​នឹង​មិនបាត់រង្វាន់​របស់​គេឡើយ»។
Copyright information for KhmKCB